សៀមរាប ៖ ពិធីដង្ហែដូនតា ជាពិធីមួយដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងតែងតែប្រារព្វធ្វើឡើងនៅក្រោយថ្ងៃកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាទំនៀមទំលាប់ និងជាការថែរក្សាប្រពៃណីជំនឿ សាសនា របស់ខ្មែរ។ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នេះផងដែរ បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នៅវត្តសំរោង ភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបចំពិធីដង្ហែដូនតា ម៨នខុសណាពីពលរដ្ឋនៅទីផ្សេងទៀតដែរ សបញ្ជាក់ឱ្យឃើញថា ជាការបន្តអនុវត្តទំនៀមទម្លាប់របស់ខ្មែរយើង។

តាមជំនឿតរៀងមក ពិធីដង្ហែដូនតានេះជាកការគោរពដឹងគុណចំពោះបុព្វការីជន និងការថែរក្សាមរតកវប្បធម៌ប្រពៃណីពីដូនតាឱ្យបានគង់វង្ស ក្រោយពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដ៏សំខាន់មួយរបស់ប្រជាជនខ្មែរត្រូវបានបញ្ចប់ ។ ការគោរពនិងប្រតិបត្តិរបស់ពលរដ្ឋខ្មែរ ខុសគ្នាទៅតាមតំបន់ និងសហគមន៍ តែក្នុងន័យតែមួយ គឺការគោរពស្រឡាញ់ និងការដឹងគុណចំពោះបុព្វការីជន ដែលបានចែកឋានទៅ។

ការរៀបចំក្នុងពិធីនេះ យើងឃើញថា គេយកដើមចេកមកឆ្លាក់ច្បាច់ក ឬឆ្លាក់ធ្វើជារាងក្បូន ឬរានទេវតា ឬរានព្រលឹង និងទូក តំណាងឱ្យយានជំនិះសម្រាប់ឱ្យវិញ្ញាណក្ខន្ធដូនតាជិះត្រឡប់ទៅកាន់ទីកន្លែង ឬពិភពរបស់ខ្លួនវិញ ដោយមានការតុបតែងក្បូន រៀបចំដាក់ស្លឹកត្នោត ស្លឹកចេក ព្រមទាំងចំណីអាហារ ផ្លែឈើ និងនំចំណីផ្សេងៗនៅលើក្បូននោះ បណ្តែតតាមទឹកព្រែក អូរ ទន្លេ ត្រពាំង ដើម្បីជាស្បៀងអាហារជូនដូនតាតាមផ្លូវ៕

Share.