អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចកែតម្រូវទិន្នន័យជូនពលរដ្ឋ ១៧៩.០០២នាក់ រួចមកហើយ និងកំពុងបន្តផ្ដល់សេវានេះយ៉ាងយកចិត្តទុកដាក់។ សូមអានសេក្ដីជូនព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជុំវិញករណី បងប្អូនប្រជាពលរដ្ឋមួយចំនួនលើកឡើងបញ្ហាប្រឈមពាក់ព័ន្ធនឹងកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណផ្សេងៗ នៅលើបណ្តាញសង្គមនានា។ សូមអានលម្អិតនូវសេចក្ដីជូនព័ត៌មានខាងក្រោមនេះ៖



