ជឿថាមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានចាំហេតុការណ៍ដ៏រន្ធត់កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២១ មានករណីភ្លើងឆេះក្លឹបកម្សាន្ដក្រោមដីមួយនៅកន្លែងខេត្ត សៀមរាប មានឈ្មោះ ELITE Club Party ហើយបានដូរឈ្មោះជា ភោជនីយដ្ឋាន អេលីតក្នុងអំឡុងពេលជំងឺកូវីដ១។ តាមការបញ្ជាក់របស់សមត្ថកិច្ចនៅបានអះអាងថា ក្នុងហេតុការណ៍ដ៏ព្រឺសម្បុរនោះ មានឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរអ្នកចម្រៀង បានត្រូវភ្លើងឆេះដ៏សន្ធោសន្ធៅឆាបឆក់យកជីវិត។

បើតាមឯកសារស្រាវជ្រាវពិធីបញ្ជាន់អារក្សនានារបស់អ្នកស្រុកសៀមរាប បានឱ្យដឹងថា មានប្រជាពលរដ្ឋខ្មែរជាច្រើនរស់នៅខេត្តសៀមរាប តែងតែមានជំនឿលើពិធីបញ្ជាន់អារក្សដោយគេជឿថា ព្រលឹងបុព្វបុរស និងបារមីវត្ថុសក្ដិសិទ្ធិ ដែលមកចូលសណ្ឋិតក្នុងរូបកាយអ្នកស្នង តែងប្រាប់ឱ្យដឹងអំពីគ្រោះថ្នាក់ទាំងឡាយ ដែលអាចនឹងកើតឡើង ព្រមទាំងជួយបង្ហាញផ្លូវនិងការពារពួកគេឱ្យមានសេចក្តីសុខផង។
ងាកមកហេតុការណ៍ខាងលើនេះវិញ ក្រុមគ្រួសាររបស់អ្នកចម្រៀងខាងលើដែលជាអ្នកស្រុកសៀមរាប ហាក់មានប្រថ្នូរមិនសូវល្អ ដូចមានវិញ្ញាណព្រលឹងព្រាយក្រឡាភ្លើងតាមមកអន្ទងដល់ក្រុមគ្រួសារតែម្ដង។ សាច់ញាតិអ្នកចម្រៀងនោះ បានបង្ហោះសារវីដេអូ និងរូបភាពជាច្រើនសន្លឹកនៅលើហ្វេសប៊ុក ដែលបង្ហាញឱ្យឃើញពីពិធីបញ្ជាន់រូប និងបញ្ជាក់ថា តារាចម្រៀងរងគ្រោះព្រោះហេតុការណ៍ភ្លើងឆេះស្លាប់ក្នុងក្លឹបនោះ គឺបណ្ដាលមកពីព្រាយក្រឡាភ្លើងនៅចាំក្លឹបស្រលាញ់ហើយបង្កឱ្យមានភ្លើងឆេះដើម្បីផ្ដាច់ជីវិតយកបុរសរូបនោះទៅនៅជាមួយ ហើយថែមទាំងគំរាមទៀតថាបើសិនធ្វើពិធីរៀបការឱ្យទេ នឹងបន្តផ្ដាច់ជីវិតសមាជិកគ្រួសារនោះជាបន្តបន្ទាប់ទៀត។ ក្រុមគ្រួសារដោយមានសេចក្ដីភ័យខ្លាច បានរៀបចំពិធីរៀបការអ្នកចម្រៀងខាងលើជាមួយព្រលឹងព្រាយ ដើម្បីឱ្យព្រាយស្ងប់ចិត្ត ហើយដោះលែងព្រលឹងតារាចម្រៀងខាងលើឱ្យវិលមកវិញ។

នៅក្នុងនោះគេបានឃើញសាច់ញាតិអ្នកចម្រៀងសំណាងបានបង្ហោះរៀបរាប់ពីពិធីបញ្ជាន់ព្រលឹងព្រាយតាមបែបជំនឿអរូបីថា៖ «ខ្ញុំសូមសម្រាយខ្លីៗ គឺព្រាយក្រឡាភ្លើងនៅចាំក្លឹបនឹង វាអ្នកដុតអោយភ្លើងឆេះក្លឹប ដើម្បីយកម្នាក់ប្រុសនឹងមុនបូជាសព វាបន្លំចូលរូបមិត្តភក្តិហើយកុហកថា ជាព្រលឹងម្នាក់ប្រុសតាមពិត គឺព្រាយនឹងហើយវាយាយថា បើមិនធ្វើពិធីរៀបការអោយវាទេវានឹង មិនដោះលេងព្រលឹងម្នាក់ប្រុសនឹងអោយចាប់ជាតិទេ ហើយវានឹងសម្លាប់ក្នុងគ្រួសារខាងប្រុសម្តងមួយៗ ហើយមុនបូជាលោកដែលបួសមុខភ្លើង (មិនសូវច្បាស់) គាត់មើលឃើញថា អ្នកចូល នឹងមិនមែនព្រលឹងម្នាក់ប្រុសទេ គាត់ឃើញព្រលឹងម្នាក់ប្រុសឈរយំ ហើយស្រែកច្រៀង ទាំងទឹកភ្នែកឱ្យ(មី)ខ្មោចនឹងរាំ ចង់ជួបគ្រួសារជួបប្រពន្ធតែវា មិនព្រមខ្មោចនឹងឈ្មោះ ភា វាថា វាស្រលាញ់ម្នាក់ប្រុសនឹងយូរហើយ ហើយវាថា មិត្តចែ(ស្រី)នឹងកៀកកើយ ស្និតស្នាលមកយូរហើយវាខឹង វាដល់ពេលវាយកហើយ»។

សូមជម្រាបថា បើតាមការបង្ហោះបញ្ជាក់របស់មិត្តភ័ក្តអ្នកចម្រៀងខាងលើនេះ បានឱ្យដឹងថា ការពិតទៅនៅថ្ងៃកើតហេតុនោះ ជាថ្ងៃឈប់សម្រាករបស់លោកទេ ក៏ប៉ុន្ដែលោកបានវិលមកក្លឹបដោយសាររៀបចំការតេស្តសំឡេង ប្រសិនលោកមិនមកប្រហែលជារួចជីវិតហើយ។ បើតាមជំនឿអរូបី គេអាចនិយាយបានថា នេះមកពីគ្រោះអាក្រក់របស់លោក។ សូមវិញ្ញាណរបស់លោកទៅកាន់សុខគតិភព ៕
ទស្សនាវីដេអូនេះ៖

