មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តរតនៈគិរី ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ចុះប្រតិបតិ្តការត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់ចរាចរលក់នៅ លើទីផ្សារ ក្នុងនោះ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣៩១,២៨គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៤៧,៥លីត្រ ផងដែរ ។

នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការ របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» កាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២១។

អគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ថា រាល់ទំនិញខាងលើ ត្រូវបានមន្រ្តីជំនាញធ្វើការដកហូតមករក្សាទុក ដើម្បីចាត់ចែងតាមនីតិវិធី និងធ្វើការពិន័យអន្តរការណ៍ផងដែរ ៕

Share.