
ក្លិបបាល់ទាត់ New York City ក្រោមការដឹកនាំរបស់លោក Ronny Deila លើកពាន MLS Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប បន្ទាប់ពីយកឈ្នះ Portland Timbers ក្នុងលទ្ធផល ៤-២ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្រោយស្មើគ្នា ១-១ នៅ ការប្រកួត១២០នាទី។
គួរបញ្ជាក់ឲ្យដឹងថាក្លិប New York City ត្រូវបានបង្កើតឡើងដំបូងនៅ ឆ្នាំ២០១៣ បច្ចុប្បន្នមានអាយុកាលត្រឹមតែ៨ឆ្នាំប៉ុណ្ណោះ ដែលមានម្ចាស់ក្លិបលោក Brad Sims មានទ្រព្យសម្បត្តិសរុប ១,៧ លានដុល្លារ។
សម្រាប់ម្ចាស់ជើងឯក New York City និងក្លិបជើងឯករង Portland Timbers នៃពាន MLS Cup នេះនឹងទទួលបានកៅ អីលេងពាន CONCACAF Champions League រដូវកាលក្រោយផងដែរ។
នៅ ក្នុងលីគកំពូលអាមេរិក Major League Soccer ក្លិបបាល់ទាត់ New York City បញ្ចប់ចំណាត់ថ្នាក់លេខរៀងទី៤ ក្រោយលេង៣៤ប្រកួត ឈ្នះ១៤ ស្មើ១១ និងចាញ់៩ដង មាន៥១ពិន្ទុ៕




