រូបភាព២សន្លឹកដែលតារាចម្រៀងប្រុស ឆន សុវណ្ណរាជ បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកបានឱ្យឃើញថា តារាចម្រៀងស្រី មាស សុខសោភា បានក្រាបសំពះផ្ទះជាមួយគូស្នេហ៍គឺលោក អ៊ិត រ៉ាដា អស់រយៈពេល១២ឆ្នាំមកហើយ តាំងពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០០៩ មកម្លេះ។ តែយ៉ាងណាមិញ ដំណឹងរៀបការរបស់តារាស្រី មាស សុខសោភា មិនត្រូវបានបញ្ចេញឱ្យមហាជនបានដឹងនោះទេ ពោលគឺអ្នកនាង និងអ្នកនៅក្នុងចង្កោមសិល្បៈបានលាក់រឿងនេះស្ងាត់ឈឺង។

រូបភាពសំពះផ្ទះរបស់តារាស្រី មាស សុខសោភា និងលោក អ៊ិត រ៉ាដា មិនត្រូវបានគេដឹងច្បាស់ថា ស្ថិតនៅក្នុងពីធីមង្គលការ ឬពិធីភ្ជាប់ពាក្យនោះទេ ក៏ប៉ុន្ដែហ្វេនអ្នកគាំទ្រនៅតែពោលសរសើរអ្នកនាង ចំពោះការរឹតចំណងស្នេហាអស់រយៈពេលយូរយ៉ាងនេះ។ កន្លងមក ក៏មានអ្នកសារព័ត៌មានជាច្រើនបានព្យាយាមជីគកកាយរឿងរៀបការរបស់អ្នកនាង មាស សុខសោភា តែអ្នកនាងបានត្រឹមតែអះអាងថា នៅរង់ចាំដល់ឆ្នាំក្រោយរហូត។ ចម្លើយរបស់អ្នកនាង មាស សុខសោភា គឺកាន់តែធ្វើឱ្យគ្រប់គ្នាស្រពិចស្រពិលថា រៀបការហើយ? ឬមិនទាន់រៀបការ?

យ៉ាងណាក៏ដោយ ការដែលតារាស្រីរូបនេះ មិនព្រមទម្លាយរឿងរៀបការនោះ គេអាចស្មានដឹងថា មកពីអ្នកនាងព្រួយបារម្ភខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាព។ តែប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលឃើញមិត្តភ័ក្ដចាស់ៗបញ្ចេញរឿងរៀបការអស់ហើយ ទើបអ្នកនាង មាស សុខសោភា ដាច់ចិត្តបញ្ចេញរូបភាពស្និទស្នាល និងផ្អែមល្ហែមជាមួយគូស្នេហ៍ តែមិនឱ្យតម្រុយរឿងរៀបការទេ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីលោក ឆន សុវណ្ណរាជ រូប២សន្លឹកនោះហើយ គេមើលឃើញថា មិនមានហ្វេនរិះគន់ចំពោះរឿងលាក់បាំងរបស់អ្នកនាង មាស សុខសោភា ឡើយ គេឃើញមានតែ Commnet ជូនពរព្រោងព្រាត និយាយថា «Happy Anniversary idol »។ អ្នកសារព័ត៌មានត្រយងបានព្យាយាមសុំការបំភ្លឺពីអ្នកនាង មាស សុខសោភា ដែរ តែអ្នកនាងមានធុរៈជាប់រវល់មិនអាចនិយាយបំភ្លឺនៅពេលនេះបានឡើយ៕

Telegram-Troryorng
Share.