ក្លិបបាល់ទាត់ Watford បានប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្គោលជនជាតិអុីតាលី Claudio Ranieri នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២​ ក្រោយដឹកនាំបង្ហាញទម្រង់លេងមិនសូវបានល្អ ពោលគឺ៦ប្រកួតចុងក្រោយ រកបានតែ១ពិន្ទុប៉ុណ្ណោះ។

សម្រាប់រដូវកាល ២០២១/២២ Watford បានក្លាយជាក្រុមដំបូងគេនៅក្របខណ្ឌ Premier League ដកតំណែងគ្រូបង្គោល២រូប គឺលោក Xisco Munoz និង Claudio Ranieri ត្រឹមរយ:ពេល៥ខែ។

តារាងចំណាត់ថ្នាក់ Premier League តំបន់កាត់ចោល៖
18. Newcastle United ឆ្លងកាត់២១ប្រកួត ឈ្នះ២ ស្មើ៩ និងចាញ់១០ មាន១៥ពិន្ទុ
19. Watford ឆ្លងកាត់២០ប្រកួត ឈ្នះ៤ ស្មើ២ និងចាញ់១៤ មាន១៤ពិន្ទុ
20. Burnley ឆ្លងកាត់១៨ប្រកួត ឈ្នះ១ ស្មើ៩ និងចាញ់៨ មាន១២ពិន្ទុ៕

Telegram-Troryorng
Share.