
ក្រុមបាល់ទាត់ ភ្នំពេញក្រោន Tiffy Army FC(ទ័ព) វិសាខា និងព្រៃវែង សុទ្ធសឹងតែបានកក់កៅអីវគ្គ ៤ក្រុមចុងក្រោយដូចគ្នានៃពានរង្វាន់ Prince Beer Pre-Season Cup 2022 បន្ទាប់ពីធ្វើការប្រកួតជម្រុះក្នុងពូលអស់រយ:ពេល៦ថ្ងៃកន្លងមកនេះ។
តារាងចំណាត់ថ្នាក់ពូល A៖
1. ភ្នំពេញក្រោន ឆ្លងកាត់២ប្រកួត ឈ្នះ២ មាន៦ពិន្ទុ
2. កងយោធពលខេមរភូមិន្ទ ឆ្លងកាត់២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
3. គិរីវង់សុខសែនជ័យ ឆ្លងកាត់២ប្រកួត ចាញ់ទាំង២។
តារាងចំណាត់ថ្នាក់ពូល B៖
1. វិសាខា ឆ្លងកាត់២ប្រកួត ឈ្នះ២ មាន៦ពិន្ទុ
2. ព្រៃវែង ឆ្លងកាត់២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
3. បឹងកេត ឆ្លងកាត់២ប្រកួត ចាញ់ទាំង២។
កាលបរិច្ឆេទវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ (វេលាម៉ោង ៣:៣០នាទីរសៀល)
– ភ្នំពេញក្រោន vs ព្រៃវែង នៅកីឡដ្ឋានស្តាតចាស់
– វិសាខា vs Tiffy Army FC នៅកីឡដ្ឋានព្រីនស៍ (Live ត្រយង)៕




