រាប់ចាប់តាំងពីដើមខែតុលា ឆ្នាំ២០២១ នៅពេលដែលពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់រួចរាល់ ១០០ភាគរយ កីឡាករ Mouzinho Barreto De Lima របស់ក្រុមទីម័រខាងកើត ពាក់អាវលេខ១០ គឺជាអ្នកទាត់បញ្ចូលទីក្នុងការប្រកួតផ្លូវការដំបូងគេបង្អស់ ដោយបាល់ពិន័យ ១១ម៉ែត្រ ទល់នឹងហ្វីលីពីន។

ប៉ុន្តែយ៉ាងណាក្តីការប្រកួតរវាងក្រុមជម្រើសជាតិ ទីម័រខាងកើត ទល់នឹង ហ្វីលីពីន បញ្ចប់លទ្ធផល ២-២ ចែកគ្នាម្នាក់១ពិន្ទុសម្រាប់ការប្រកួតសន្សំពិន្ទុពូល A។

តារាង​ចំណាត់ថ្នាក់​ពូល A៖
លេខ១ កម្ពុជា មាន​៣ពិន្ទុ
លេខ២​ ហ្វីលីពីន មាន​១ពិន្ទុ
លេខ៣ ទីម័រខាងកើត មាន​១ពិន្ទុ
លេខ​៤ ប្រ៊ុយណេ មាន​០ពិន្ទុ៕

Telegram-Troryorng
Share.