នៅពេលថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេគឺលោក អ៊ីណូ បានបង្ហោះរូបភាពមួយស​ន្លឹកដែលស្ដែងឱ្យដឹងថា ភរិយារបស់លោកបានសម្រាលកូនប្រុសដោយសុខសុវត្ថិភាព ហើយម្ដាយនិងកូនគឺមានសុខភាពល្អដូចគ្នា។ កូនប្រុសលោក អ៊ីណូ ក៏មានមុខមាត់ស្អាតគួរឱ្យក្នាញ់ ហើយមានអ្នកគាំទ្រភាគច្រើននិយាយថា កូនប្រុសគឺមានមុខមាត់់ដូចលោកច្រើនជាងភរិយា។

លោក អ៊ីណូ បានដាក់ឈ្មោះឱ្យកូនប្រុសថា ភាពវីណូតា ថាដា ដែលទំនងជាឈ្មោះដែលផ្សំគ្នារវាងឈ្មោះលោក និងភរិយា។ លោក អ៊ីណូ បានសរសេរសាររៀបរាប់ថា «Love កូនប្រុសសម្លាញ់ប៉ា 💋 ភាពវីណូតា ថាដា 😘»។

ជាមួយគ្នានោះដែរ គេឃើញមានហ្វេនអ្នកគាំទ្រជាច្រើននាក់បានចូល Comment សម្តែងនូវការត្រេកអរចំពោះលោក និងភរិយា ដែលទទួលបានកូនប្រុសម្នាក់ដ៏ស្រស់ស្អាត។ ហើយមានខ្លះទៀតបាននិយាយថា ឈ្មោះកូនប្រុសពិតជាពីរោះ តែវែងបន្តិច ចុះទម្រាំបន្ថែម «ត្រកូល» ទៀតគឺកាន់តែវែងហើយ៕

ចុចអាន៖ រំភើប​ជំនួស​!​ កាដូ​​អនាគត​ប៉ា​ប៉ា​អ៊ីណូ​ ​ជូន​ភរិយា​សម្លាញ់​ចិត្ត​មុន​សំរាល​បុត្រ​ដំបូង​ សុទ្ធតែ​….

Telegram-Troryorng
Share.