តារាចម្រៀងវ័យក្មេងដែលមានសំឡេងពីរោះគួរឱ្យចង់ស្ដាប់ កញ្ញា ស៊ូ ស៊ីរីកា បានចេញមកបង្ហោះសារសួរទៅកាន់អ្នកគាំទ្រខ្លួន ដើម្បីជាគំនិតយោបល់សម្រាប់ជ្រើសរើសយកបទចម្រៀងចាស់របស់ខ្លួនមកធ្វើជាចង្វាក់ Acoustic វិញ។

យ៉ាងណាមិញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ តារាចម្រៀងដែលបទចម្រៀងរបស់កញ្ញាច្រើនតែពីរោះចាក់ដោតអារម្មណ៍អ្នកស្ដាប់បានសារទៅកាន់ហ្វេនរបស់ខ្លួនយ៉ាងសាមញ្ញថា «បទសុីរីកាមួយណាដែលចាក់ក បងប្អូនជាងគេ សុំចម្លើយពិត បើបទណាច្រើនខ្ញុំនឹងខូវើថ្មីបែប Acoustic» ក្នុងន័យនេះកញ្ញាចង់បានចម្លើយពិតប្រាកដដើម្បីជ្រើសរើសបទចម្រៀងដែលហ្វេនស្រលាញ់ច្រើនជាងគេទៅច្រៀងសារឡើងវិញតាមបែប Acoustic។
យោងតាមការការឆ្លើយតបរបស់ហ្វេនៗជាច្រើនមើលឃើញថាបទចម្រៀងរបស់កញ្ញាជាច្រើនបទ គឺជាបទចម្រៀងដែលអ្នកគាំទ្រស្រលាញ់ពេញចិត្តនិងចង់ឱ្យកញ្ញាច្រៀងឡើងវិញ ប៉ុន្តែក្នុងនោះក៏មានបទចម្រៀងលេចធ្លោចំនួន៣បទដែលហ្វេនៗ សុំឱ្យកញ្ញាយកមកច្រៀងឡើងវិញច្រើនជាងគេ មានដូចជាបទ «ឧបសគ្គស្នេហ៍» និង «ស្រលាញ់បងលើសហើយ»។
កន្លងទៅថ្មីៗនេះកញ្ញា ស៊ូ ស៊ីរីកា បានបាត់បង់លោកយាយជាទីស្រលាញ់ស្មើជីវិត ដែលជាអតីតតារាចម្រៀងនិងតារាសម្ដែងជើងចាស់គឺលោកស្រី កែវ មន្ថា ដែលធ្វើឱ្យកញ្ញាកើតទុក្ខជាខ្លាំង ប៉ុន្តែនៅពេលនេះឃើញថាប្រហែលជាទុក្ខសោករបស់កញ្ញាបានល្ហែល្ហើយខ្លះ ទើបកញ្ញាប្រកាសចង់ចាប់ផ្ដើមយកបទចម្រៀងចាស់ៗដែលល្បីរបស់ខ្លួនមកច្រៀងឡើងវិញដូច្នេះ៕
ទស្សនាបទ «ឧបសគ្គស្នេហ៍»
ទស្សនាបទ «ស្រលាញ់បងលើសហើយ»





