នៅពេលថ្មីៗនេះ ខាងផលិតកម្ម HB បានចេញសេចក្ដីប្រកាសជាផ្លូវការមួយសន្លឹក ដោយស្នើរឱ្យក្រុម ណែងណងលុបបទ Cover «ផ្លូវណាទៅផ្ទះម៉ែក្មេកចេញពី» ចេញពីឆាណែលយូធូប។ ខាងផលិតកកម្មបានលើកឡើងនូវ ៣ចំណុច ប្រាសឱ្យមហាជនអ្នកគាំទ្របានជ្រាបជាដំណឹង និងកុំឱ្យមានការភ័ន្តច្រឡំតទៅមុខទៀត។
ខាងផលិតកម្ម HB បានលើកឡើងថា ផលិតកម្ម HB បានសម្រេចឱ្យ ម្ចាស់បទ Cover បទ (ផ្លូវណាទៅផ្ទះម៉ែក្មេក) ដែលជាបទដើម របស់កញ្ញ ថាន់ នឿថង លុបចេញពី Chanel YouTube របស់ខ្លួន ។ ដោយ ម្ចាស់បទCover បានយកទៅ ច្រៀងបន្ត និងមាន សារព័ត៌មាន ព្រមទាំងម្ចាស់ Corcert មួយចំនួនបានផ្សព្វផ្សាយ ជាសាធារណៈក្នុងខ្លឹមសារថា ម្ចាស់Cover ជាម្ចាស់បទដើម ។
អ្វីដែលធ្វើឱ្យផលិតកម្មឈានដល់ការបិទសិទ្ធនេះ មានដូចខាងក្រោម៖
-កន្លងមកមានសារព័ត៌មាន មួយចំនួនបានផ្សព្វផ្សាយថា ម្ចាស់Cover ជាម្ចាស់បទដើម ខាង ផលិតកម្ម ក៏បានស្នើរសុំឱ្យម្ចាស់Cover កែប្រែឡើងវិញ ចំពោះការខុសឆ្គងមួយនេះ កុំឱ្យមានជា លើកទី២។
-ស្រាប់តែមួយរយៈក្រោយ ថ្មីៗនេះ ក៏មានម្ចាស់Concert ក្នុងស្រុកមួយបានធ្វើការផ្សព្វផ្សាយ (Announcemert) ក្នុងខ្លឹមសារ ដូចខាងលើដដែល ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសម្ចាស់ដើម។ ហេតុដូច នេះ ខាងផលិតកម្មHB បានសម្រេចស្នើរឱ្យ លុបបទចម្រៀងCover បទ(ផ្លូវណាទៅផ្ទះម៉ែក្មេក) ចេញពី Chanel YouTube របស់ខ្លួន។
-ចំពោះការបកស្រាយរបស់ម្ចាស់Coverដល់សារព័ត៌មានក្នុងស្រុកថាបានសុំសិទ្ធពីផលិតកម្មនោះ គឺជាក់ស្តែង មិនបានសុំសិទ្ធពីផលិតកម្មឡើយ។

ជាមួយគ្នានោះដែរ ក៏មានមតិមហាជនបានលើកឡើងស្រដៀងៗគ្នា និង Comment នៅក្រោមផុសប្រកាសនោះ ដោយខ្លះថា ៖ «រឿងត្រឹមគេយល់ច្រឡំថាអ្នក coverជាម្ចាស់ដើមវាគ្មានអីត្រូវឱ្យគេលុបវីដេអូចេញពី youtubeនោះទេ បើតាមទស្សនៈរបស់ខ្ញុំ ដោយសារអ្នក coverច្រៀងទៅពីរោះ និងផ្ទុះការគាំទ្រជាងម្ចាស់ដើម ហើយអ្វីដែលនឹកស្មានមិនដល់នោះ views ក្នុង youtube ក៏ច្រើនជាងម្ចាស់ដើមដែរ។ ហើយបើយើងសង្កេតមើលតារាចម្រៀងមួយចំនួនបច្ចុប្បន្នការយកបទចម្រៀងគេមក coverនេះច្រើនណាស់ដែរ តែពេលខ្លះមកពីមិនល្បីទើបគ្មានបញ្ហា តែបើល្បីចាប់និយាយកម្មសិទ្ធិបញ្ញាផលិតកម្ម។ សរុបសេចក្តីមក ផលិតកម្ម HB មិនគួរឱ្យម្ចាស់ Coverបទចម្រៀងនេះ លុបវីដេអូចេញនោះទេ យើងគួរតែមានវិធានការបែបតុមូលនិយាយគ្នាបានសមរម្យទៅវាល្អជាង ហើយបើយើងក្រឡេកមើលផលិតកម្មធំៗស្រុកខ្មែរជាច្រើនក៏លួច coverបទចម្រៀងបរទេសច្រើនជាងដែរ យើងរៀនបើកចិត្តឱ្យទូលាយទៅ កុំយកការច្រណែនមកផ្តួលគ្នាចឹងមិនល្អទេ។ (បញ្ជាក់ នេះជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ ខ្ញុំមិនបានកាន់ជើង ឬគាំទ្រខាងណានោះទេ វត្ថុបំណងមានតែមួយគឺ ចង់ឃើញខ្មែររីកចម្រើន)»។
ហើយក៏មានខ្លះទៀតថា «វាដូចតែបទ ស៊ូឃ្លាត វង្ស ដារ៉ារតនាចឹង បើអត់ នី រតនា ច្រៀងពេលប្រលងមានអ្នកណាស្គាល់ ហើយអ្នកស្គាល់បទ ស៊ូឃ្លាត មួយចំនួនធំគឺគិតថាម្ចាស់បទជា នី រតនា គួរតែអរគុណគាត់ដែលធ្វើអោយបទយើងល្បី ផ្ទុះ បែទៅជារករឿងអោយគ្នាលុបចេញពីChannel ។ ចឹងពេលក្រោយមិនបាច់អោយគេCoverទេ ច្រៀងហើយស្តាប់អ្នកក្នុងផលិតកម្មប៉ុន្មានអ្នកហ្នឹងទៅ 🤣 អូភ្លេចបើអាចដាក់លើចំណងជើងថា(ហាមCoverល្បីជាងម្ចាស់ដើម)បើល្បីជាងត្រូវលុបចេញ 🤣🤣»។

នៅមានមតិលើកឡើងជាច្រើនទៀត ដែលស្ដែងចេញពីការដាក់ពិន្ទុររបស់មហាជនក្នុងន័យស្ថាបនា។ យ៉ាងណាមិញ ទាំងអស់នេះគ្រាន់តែជាមតិរបស់មហាជនជុំវិញករណីផលិតកម្ម HB សុំឱ្យក្រុម ណែងណងលុបបទ Cover «ផ្លូវណាទៅផ្ទះម៉ែក្មេកចេញពី» តែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី ការគាំទ្ររបស់មហាជនគឺជាកម្លាំងចិត្តសម្រាប់សិល្បករ តារាសិល្បៈចម្រៀង ក៏ដូចជាផលិតករគ្រប់រូបផងដែរ៕
សូមចូលអាន៖






