អាមេរិកខាង​ជើង​ – ភាពយន្ត​ខ្នាត​ធំ​ «Fantastic Beasts: The Secrets of Dumbledore» រក​បាន​ចំណូល​រហូត​ដល់​៤៣​លាន​ដុល្លារ​ គ្រាន់​តែ​​ចាក់​បញ្ចាំងក្នុង​សប្ដាហ៍​ដំបូងទោះ​ស្ថិត​ក្នុង​បរិបទ​កូវីដ​ក្ដី​​។

យោង​តាម​សារព័ត៌មាន​ Variety ភាពយន្ត​ Fantastic Beasts 3 មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនារហូត​ជាប់​ Box Office របស់​អាមេរិក​ខាង​ជើង​ ​បើ​ទោះ​ជា​ស្ថិតក្នុងបរិបទ​​នៃ​ជំងឺ​រាតត្បាត​​។ ភាពយន្ត​ Franchise ពី​រឿង​ Harry Potter នេះ​កាល​ពី​វគ្គ​មួយ​ «Fantastic Beasts and where to find them» កាល​ពី​ឆ្នាំ​ ២០១៦​ រក​បានប្រាក់​ចំណូល​៧៤​លាន​ដុល្លារ​នៅ​អាមេរិក​ខាង​ជើង​ ខណៈ​ដែល​វគ្គ​២​រឿង​ «The Crimes of Grindelwald» រក​បាន​ចំណូល​ចំនួន​៦២​លាន​ដុល្លារ​អាមេរិក​ ទោះ​ជា​​រង​នូវ​ការ​រិះគន់​ពី​អ្នក​ទស្សនា​ក្ដី​។

Warner Bros បាន​បណ្ដាក់​ទុន​យ៉ាង​ច្រើន​សម្រាប់​ភាព​យន្ត​ Fantastic Beasts ដោ​យ​សង្ឃឹមថា​នឹងរក​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ដូច​រឿង​ជា​ «Harry Potter»។

អ្នក​ជំនាញ​ផ្នែក​ភាពយន្ត​​បាន​​ព្យាករណ៍​ថា​ភាពយន្ត​នេះ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ចំណូល​​នៃ​ការ​លក់​ភាពយន្ត​​​នេះ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ បច្ចុប្បន្ន​ Fantastic Beasts 3 រក​បាន​ចំណូល​សរុប​រហូត​ដល់​១៥០.៤​លាន​ដុល្លារ​ នៅ​ជុំវិញ​ពិភព​លោក​ ធ្វើ​​ឱ្យ​ចំណូល​សរុប​ជា​លក្ខណៈ​សកល​របស់​រឿង​នេះ​មាន​ចំនួន​សរុប​១៩៣​.៤លាន​ដុល្លារ​

យ៉ាង​ណា​មិញ​ Box Office ក្នុង​ប្រទេស​ចិន​ ដែល​ជា​ទីផ្សារ​ភាពយ​ន្ត​ដ៏​​របស់​ពិភពលោក​បច្ចុប្បន្ន​បាន​រង​គ្រោះ​យ៉ាង​ខ្លាំង​ដោយ​សារ​ Covid-19 បណ្ដាល​ឱ្យ​បិទ​រោង​កុន​យ៉ាងហោច​ណាស់​៥០​% ដែល​នេះ​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​រឿង​ «Fantastic Beasts 3»

ភាពយន្ត​ «Fantastic Beasts: The Secrets of Dumbledore» និពន្ធ​ដោយ​ J.K. Rowling ដឹក​នាំ​ដោយ​ David Yates សម្ដែង​ដោយ​តារា​ល្បី​ចម្រុះ​ជាតិ​សាសន៍​មាន​ដូច​ជា​ Eddie Redmayne, Jude Law, Ezra Miller, Katherine Waterston និង​ Mads Mikkelsen៕

សូមទស្សនាវីដេអូ Top News៖

ប្រភព៖ Screendaily

ទស្សនា​វីដេអូ​ Trailer «Fantastic Beasts: The Secrets of Dumbledore» ខាង​ក្រោម​៖​

Telegram-Troryorng

.

Share.