បន្ទាយមានជ័យ៖ នគរលបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជាក្រុមចោរលួចកាច់កម៉ូតូ បញ្ចូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២២។


ជនសង្ស័យទី១ មានឈ្មោះសំ ប៉ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះសាំង ស៊ីឡូ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទី៣.ឈ្មោះ រិម រតនា ហៅចៅ ភេទប្រុស អាយ១៤ឆ្នាំ ជនជាតិខ្មែរ ទាំង៣នាក់ រស់នៅក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកជនសង្ស័យទី៤ឈ្មោះរ៉េត សារ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងបួននាក់ខាងលើនេះ ត្រូវបានកម្លាំងចុះស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី29.30 ខែមេសា ឆ្នាំ2022 ក្រោយពីធ្វើសកម្មភាពលួចកាច់ករម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ មូល រិទ្ធី ភេទប្រុស អាយុ27ឆ្នាំ ជនជាតិខ្មែរ កាលពីម៉ោង ២ៈ៣០នាទីទាបភ្លឺ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ខណៈជនរងគ្រោះបានចតម៉ូតូទុកចោលមុខបន្ទប់ភ្ញៀវ រួចដើរយកបាយឲ្យភ្ញៀវដែលកម្មង់ ប្រហែល៥នាទី នៅម្ដុំកាស៊ីណូទីហាវ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបញ្ជូនទៅនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួចបញ្ជូនបន្តទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកម៉ូតូម៉ាកហុងដា Zoomer X ពណ៌បៃតង ស៊េរី ឆ្នាំ២០១៧ ពាក់ស្លាកលេខបន្ទាយមានជ័យ​ 1L-4265 ជារបស់ជនរងគ្រោះសម្ត្ថកិច្ចរក្សាទុករងចាំប្រគល់ឲ្យម្ចាស់វិញ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.