ភ្នំពេញ ៖ សម្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ម្នាក់ជាជនប្រព្រឹត្តផ្ទាល់ និង២នាក់ទៀតជាអ្នកទទួល ផលចោរកម្ម។

កម្លាំងជំនាញខណ្ឌបឹងកេងកង សហការជាមួយកម្លាំងនគរបាលស្នងការខេត្តកំពង់ស្ពឺ ស្រាវជ្រាវតាមចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ចេញពីរាជធានីភ្នំពេញ ដោយសារក្នុងរថយន្តមានភ្ជាប់GPS ទើបនគរបាលតាមចាប់បាននៅស្រុកបសេដ្ឋ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។

ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់ ទី១ ឈ្មោះ សុិន សុផល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងវែង ឃុំផុង ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ជាអ្នកលួច ។ ទី២ ឈ្មោះ សំ មាន ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្ដកំពង់ស្ពឺ ជាអ្នកទទួលផលចោរកម្ម ។ ទី៣ ឈ្មោះ សំ ហឿន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្ដកំពង់ស្ពឺ ជាអ្នកទទួល ផលចោរកម្ម ។

ជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ លឹម គឹមស្រ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកដឹកជញ្ជូន ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុិន សុផល ជាមុខសញ្ញាលួចរថយន្ត បានធ្វើសកម្មភាពលួចរថយន្ត ក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តែដោយសាររថយន្តមានភ្ជាប់ប្រព័ន្ធ GPS ទើបកម្លាំងសហការតាមស្រាវជ្រាវ ចាប់ខ្លួនបាន ទាំងអ្នកលួច ទាំងអ្នកទទួលទិញ និងដកហូតបានរថយន្តចំនួន២គ្រឿង ម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 2A-6832 ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-6479 ព្រមទាំងដកហូតម៉ូតូ០១គ្រឿងម៉ាក ឃ្លីក ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-5869 ផងដែរ។

បច្ចុប្បន្នសង្ស័យទាំង៣នាក់ ត្រូវបាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Share.