
នៅព្រឹកថ្ងៃចន្ទ ទី៣ ខែឧសភា ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជាទាំង ២០នាក់សម្រាប់វិញ្ញសាប្រកួតកីឡាបាល់ទាត់បុរសអាយុក្រោម ២៣ឆ្នាំ នៃព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។
ក្នុងនោះកីឡាករចំនួន៦រូបមានដូចជា៖ ចាន់ សារ៉ាពេជ្រ, ស រតនា, វឿន វ៉ា, ឈឿង វិស៊ីនុ, ភេម តៅសិញ និង នុន ណាត ត្រូវបានជម្រុះចេញពីបញ្ជីឈ្មោះ ២៦នាក់ចុងក្រោយ។
គោព្រៃជំទង់កម្ពុជាអាយុក្រោម២៣ឆ្នាំ ស្ថិតនៅក្នុងពូល B ជាមួយ ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និង ឡាវ ខណ:ពូល A មានវៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន,ទីម័រខាងកើត។
សម្រាប់ប្រកួតបើកឆាកមាន៖
ពូល B នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២
-សិង្ហបុរី ប៉ះ ឡាវ
-ថៃ ប៉ះ ម៉ាឡេស៊ី
ដោយឡែកកម្ពុជា ត្រូវសម្រាកក្នុងប្រកួតដំបូង ហើយជួបក្រុមឡាវ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ក្នុងវគ្គ B៕






