បើតាមការបញ្ជាក់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថាគណៈប្រតិភូ និងអត្តពលិកកីឡាកម្ពុជា ទទួលបានការដឹកជញ្ជូនជាពិសេសដោយឥតគិតថ្លៃពីក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ដើម្បីទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្រោយទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាពិសេសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការសម្របសម្រួលពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។


