ភ្នំពេញ៖ បុរសចំណាស់ម្នាក់បើករថយន្ដ ម៉ាក Ford ពាក់ស្លាកលេខ រដ្ឋ 17 2-0449 បើករថយន្ដ បុកក្បាល នាគ ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត រួចព្យាយាមបើកគេចតែត្រូវសមត្ថកិច្ចឃាត់បាន ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Ford មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ រដ្ឋ 17 2-0449បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីម៉ៅ សេទុង ស្តុប ក្នុង ទិស ដៅ ពី ស្តុប ម៉ៅសេទុង ឆ្ពោះទៅស្តុបបូកគោ ។

លុះធ្វើដំណើរមកដល់ត្រង់ ចំណុចកើតហេតុ ដោយសារ រអិលភ្លៀង ថែមទាំងខ្វះការប្រុងប្រយ័ត្ន ក៏បាន រេចង្កូត ទៅខាងឆ្វេង បុករបាំង ថ្មពុះចែក ទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ ចំនួន ១ផ្ទាំង និងបណ្តាលឲ្យរថយន្តរងការខូច ខាតចំផ្នែកខាងឆ្វេងយ៉ាងដំណំ ។
បន្ទាប់ពី កេីតហេតុ រថយន្ដ បង្ក ក៏ បន្ត ធ្វើ ដំណើរ ទៅ មុខ ទៀតដើម្បី គេចខ្លួន ចេញពីកន្លែងកើតហេតុដល់ ត្រង់ចំណុច ហ្គារ៉ាសសាំងស្តុបបូកគោ ត្រូវបានសម្ថកិច្ចមូលដ្ឋានធ្វើការឃាត់រថយន្តបានភ្លាមរួចរាយការណ៍ ទៅ ជំនាញ ផ្នែកចរាចរណ៍ ក្រុងចុះមកធ្វើការត្រួតពិនិត្យបន្ថែមទៀតផងដែរ ។

ក្រោយពេលកេី តហេតុសម្ថកិច្ចជំនាញផ្នែកចរាចរណ៍បានធ្វើការវាស់វែង រួចបានយករថយន្តទៅរក្សាទុកនៅ ការិយាល័យ ចរាចរណ៍ជេីងគោកនៃ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរងចាំ ធ្វើការដោះស្រាយគ្នា នៅពេលក្រោយបន្តទៀតផងដែរ៕
អត្ថបទ៖ លី សុភ័ស្ត
