ភ្នំពេញ៖មានកង់បីឥណ្ឌាមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1II-9002 ជិះគ្នា 3 នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ។លុះមកដល់កែងជាមួយផ្លូវលេខ 294 ក៏មានរថយន្តសាំយ៉ុងស្ពត ពណ៌សមួយគ្រឿង ពាក់ស្លាកលេខកម្ពុជា S.C.2022 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា មកបុកពីក្រោយពេញទំហឹង បណ្ដាលខ្ទាតពេញផ្លូវ ឯអ្នកបើកបរជាបុរស រួមជាមួយនឹងអ្នកជិះពីក្រោយ ជាបុរសស្ត្រីពីរនាក់ រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង 1:30 នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី 3 ខែឧសភា ឆ្នាំ 2022 ក្នុងសង្កាត់បឹងកេងកង 1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនរគបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះដល់ទីតាំងកន្លែងកើតហេតុ នាំយករថយន្តនិងម៉ូតូកង់បីឥណ្ឌា យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕


អត្ថបទ៖លី សុភ័ស្ត
