ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពាក់ស្លាកលេខភ្នំពេញ 3F-5487 ឯកន្ទុយពាក់ស្លាកលេខព្រះសីហនុ 4A-2865 ដឹកទូកុងតឺន័រមួយពីលើ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ 1 ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតឡើងលើសួនច្បារ ពុះចែកទ្រូងផ្លូវ ហើយបន្តទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ មួយដើមបាក់រាបដល់ដី អូសជាង 10 ម៉ែត្រ ទើបរថយន្តឈប់ តែសំណាងល្អ មិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី 2 ខែឧសភា ឆ្នាំ 2022 តាមបណ្ដោយផ្លូវជាតិលេខ 1 ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ នាំរថយន្តបង្ក យកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត
