ស្រុកព្រៃនប់៖ បុរស់ម្នាក់ដេកស្លាប់នៅក្នុងស្រែខាងក្រោម ស្ថិតក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោងជាង២រសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ភឿង ភី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាមនុស្សមានសតិមិនល្អ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ចយ័បានឲ្យដឹងថា សពជនរងគ្រោះស្លាប់ដោយខ្យល់គ។ រួចបានប្រគល់សាកសពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

