ស្រុកព្រៃនប់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ បានចុះធ្វើការបង្ក្រាបករណីពាក់ព័ន្ធសារធាតុញៀនមួយករណី ស្ថិតនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង០៧.២៥នាទី យប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។

លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៃនប់ បានអោយដឹងថា កម្លាំងសមត្ថកិច្ច បានចុះបង្រ្កាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរនេសាទ រស់នៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រួមនិងវត្ថុតាងម្សៅសថ្លាចំនួន ០១កញ្ចប់ ទូរស័ព្ទចំនួន ០២គ្រឿង លុយ ៣២ មុឺនរៀល។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនបន្តទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ ព្រះសីហនុ

