ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាន់តែខិតជិតមកដល់នោះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា រំពឹងថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងមានសេរីភាពក្នុងការជ្រើសរើស។ ក្នុងនោះអំពាវនាវកុំឱ្យមានអំពើហិង្សាក្នុងពេលបោះឆ្នោត ជាដំណើរការធម្មតានៃប្រជាធិបតេយ្យ មិនមែនជាការកាប់សម្លាប់គ្នា ដើម្បីឈ្នះចាញ់នោះឡើយ។

ការអំពាវនាវរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះបានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់នៅព្រឹកថ្ងៃទី៣ខែឧសភាឆ្នាំ២០២២នេះ។

តាមប្រតិទិន ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ ឃុំ សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២នឹងប្រព្រឹត្តៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕

Share.