អ្នកនាំពាក្យរដ្ឋាភិបាលលោក Zoltan Kovacs បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសហុងគ្រីនៅតែប្រឆាំងទៅនឹងការហាមឃាត់លើការនាំចូលប្រេង និង ឧស្ម័នហ្គាសរបស់រុស្ស៊ី។
លោកសរសេរនៅលើបណ្ដាញសង្គមរបស់លោកថា «ជំហរហុងគ្រីចំពោះការវេតូលើទណ្ឌកម្មប្រេង និង ឧស្ម័នហ្គាស របស់រុស្ស៊ីចូលក្នុងសហភាពអឺរ៉ុប គឺមិនផ្លាស់ប្ដូរទេ»។

លោក Kovacs បានប្រតិកម្មទៅនឹងរបាយការណ៍ដែលធ្វើឡើងដោយប៉ុស្ដិ៍ទូរទស្សន៍សាធារណៈអាល្លឺម៉ង់ ZDF បានដកស្រង់ប្រភពមិនច្បាស់លាស់ ហើយបាននិយាយថា ប្រទេសអូទ្រីស ស្លូវ៉ាគី និង ហុងគ្រី បានដកហូតការជ្រើសយកសំឡេងវេតូរបស់ពួកគេ ចំពោះការហាមប្រាមនូវការទិញថាមពលពីរុស្ស៊ី ចូលសហភាពអឺរ៉ុប។

អាល្លឺម៉ង់ អូទ្រីស និង ហុងគ្រី សុទ្ធតែជាប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីរុស្ស៊ី ដោយប្រទេសទាំង៣ បានព្រមានថា ការកាត់ផ្ដាច់ការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី និង ប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសរបស់ពួកគេយ៉ាងខ្លាំង។ ក្នុងនោះដែរ លោក Gergely Gulyas ប្រធានការិយាល័យនាយករដ្ឋមន្រ្តី បានប្រាប់វិទ្យុសាធារណៈរបស់ហុងគ្រី MR1 កាលពីថ្ងៃអាទិត្យថា « អ្វីដែលសំខាន់បំផុតគឺយើងមិនត្រូវអនុម័តទណ្ឌកម្មទាំងឡាយណា ដែលដូចជាការដាក់ទណ្ឌកម្មឲ្យខ្លួនឯងនោះទេ»៕

