អាមេរិក-ក្រោយភាពយន្ត Sonic The Hedgehog 2 ចូលរោហបញ្ចាំមួយរយៈ ស្រាប់តែរឿងនេះបានក្លាយជារឿងផលិតចេញពីគ្រោងដើមហ្គេមដែលរកបានចំណូលខ្ពស់បំផុតនៅសហរដ្ឋអាមេរិក ថែមទាំងបំបែកកំណត់ត្រាចាស់វគ្គមួយក្នុងការរកចំណូលទៀតផង។
ចំណូលដែលភាពយនកត Sonic the Hedgehog 2 រកបាននៅអាមេរិកមានប្រមាណ១៤៧លានដុល្លារ ខណៈចំណូលពីការលក់សំបុត្រទូទាំងពិភពលោកប្រមាណ ២៨៧,៨លានដុល្លារ ប៉ុន្តែបើប្រៀបចំណូលទូទាំងពិភពលោកជាមួយ Warcraft ដែលរកចំណូលបាន៤៣៩លានដុល្លារ គឺនៅមិនទាន់អាផ្ដួលម្ចាស់ជើងឯកចាស់បាននៅឡើយទេ។
ជាមួយជោគជ័យដ៏ធំធេងនេះ ក្រុមការងារកំពុងតែចាប់ផ្ដើមរៀបចំផលិតភាគទី៣ហើយ ដើម្បីបម្រើអារម្មណ៍អ្នកទស្សនាដែលជាហ្វេនភាពយន្តតុក្កតានេះ៕
ប្រភព pcgamer

