
បន្ទាប់ពីប្រកាសបញ្ជីឈ្មោះកីឡាករទាំង ២០រូបចុងក្រោយ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ប្រតិភូ និងអត្តពលិកជាង ១០០នាក់ លើ ៤ប្រភេទកីឡា រួមមានក្រុមបាល់ទាត់បុរស-នារី, ប្រដាល់គុនខ្មែរ, ប្រដាល់ឃីកបុកស៊ីង និងកីឡាទូកានូ/រ៉ូអ៊ីង បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញហើយ ដើម្បីត្រៀមចេញដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាវេលាម៉ោង ១០ព្រឹកនេះ។
ចំពោះប្រតិភូ និងអត្តពលិកប្រភេទកីឡាផ្សេងៗ គ្រោងនឹងចេញដំណើរជាបន្ដបន្ទាប់ តាមកម្មវិធីប្រកួតកីឡានីមួយៗ ដែលម្ចាស់ផ្ទះវៀតណាម បានកំណត់ឲ្យទៅដល់ ២ថ្ងៃមុនការប្រកួត។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ស្ថិតទៅពូល B ជាមួយ ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និង ឡាវ ហើយការប្រកួតបើកឆាក៖
– នៅថ្ងៃទី០៩ ខែឧសភា ដោយត្រូវជួប ឡាវ (ម៉ោង ៤រសៀល)
– នៅថ្ងៃទី១១ ជួប សិង្ហបុរី (ម៉ោង ៤រសៀល)
– នៅថ្ងៃទី១៤ ត្រូវប៉ះ ថៃ (ម៉ោង ៧ល្ងាច)
– នៅថ្ងៃទី១៦ ប្រកួតចុងក្រោយជួប ម៉ាឡេស៊ី (ម៉ោង ៤រសៀល)៕




