ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ដៃឆ្វេង បែកក្បាល ដេកសន្លប់ឈឹង ចំណែកមនុស្ស២នាក់ទៀត ជាម្តាយកូន រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងម៉ូតូហុងដា២គ្រឿងបើកបុកគ្នាច្រាសទិស កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងព្រៃស ភូមិត្រពាំង-គ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូហុងដាឌ្រីម សេរី២០១៩ ពណ៌ខ្មៅ ជិះម្នាក់ឯង ល្បឿនលឿន ពីកើតទៅលិច ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្ត ជ្រុលចូលទៅបំណែកផ្លូវម្ខាងទៀត ទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-8070 ជិះឌុបគ្នា២នាក់ម្តាយកូន ពីលិចទៅកើត ច្រាសទិសគ្នា បណ្តាលឲ្យដួលរងរបួស ភាគីខាងម្នាក់ឯង បាក់ដៃឆ្វេង បែកក្បាល ដេកសន្លប់ឈឹងនៅកន្លែង ចំណែកខាង២នាក់ម្តាយកូន រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ។ ចំណែកម៉ូតូទាំង២គ្រឿង រងខូចខាតដំណំ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ
