ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌា ដែល​ជា​ម្ចាស់​ផ្ទះ​ក្នុង​ពូល D នៃ​វគ្គ​ជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2023 AFC Asian Cupជុំ​ទី៣ បាន​ដាក់​កាលវិភាគ​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្តៅសាច់ដុំ​ចំនួន៤លើក នៅ​ក្នុង​ខែ​ឧសភា នេះ​មុន​ទទួល​ក្រុម​កម្ពុជា ហុងកុង និង​អាហ្វហ្គានីស្ថាន នៅ​ដើម​ខែ​មិថុនា។

អត្ថបទពាក់ព័ន្ធ៖AFC Asian Cup៖ កម្ពុជា ប្រកួត​បើ​ឆាក​ជួប​ម្ចាស់​ផ្ទះ​ឥណ្ឌា

សហព័ន្ធ​កីឡា​បាល់ទាត់​ឥណ្ឌា បាន​បង្ហាញ​កាលវិភាគ​ប្រកួត​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ខ្លួន​ដូចជា៖
ប្រកួត​ទី១ ថ្ងៃ​ទី១១ ឧសភា​ ២០២២ ឥណ្ឌា ប៉ះ ក្លិប ATK Mihun Bagan
ប្រកួត​ទី២ ថ្ងៃ​ទី​១៧ ឧសភា ២០២២ ឥណ្ឌា ប៉ះ I-League Stars (កីឡាករ​ឆ្នើម​នៅ​លីគ​ឥណ្ឌា)
ប្រកួត​ទី៣ ថ្ងៃ​ទី​២៥ ឧសភា ២០២២ ឥណ្ឌា ប៉ះ​ជម្រើស​ជាតិ​ហ្សំប៊ី នៅ​កាតារ
ប្រកួត​ទី៤ ថ្ងៃ​ទី​២៩ ឧសភា ២០២២ ឥណ្ឌា ប៉ះ ហ្សកដានី នៅ​កាតារ

Share.