វៀតណាម – វីដេអូបទចម្រៀង «There’s No One At All» ដែលច្រៀងដោយ Son Tung M-TP ត្រូវបានជនជាតិវៀតណាមស្ទើរតែមួយប្រទេសរិះគន់ឥតសំចៃរហូតទីបំផុតបទចម្រៀងនេះត្រូវបានលុបចេញពី Youtube ប្រទេសវៀតណាម។

បន្ទាប់ពីរងនូវការចោទប្រកាន់ពីសំណាក់សាធារណជន Son Tung M-TP បានចេញមកសុំទោសជាសាធារណៈ ហើយពន្យាពេលចេញ MV «There’s no one at all»។ យ៉ាងណាមិញបទចម្រៀងនេះមិនអាចមើលបានក្នុងប្រទេសវៀតណាមមែន ប៉ុន្តែអ្នកដែលរស់នៅបរទេសនៅអាចទស្សនាបទចម្រៀងនេះបានធម្មតា។
នៅលើ Page ផ្លូវការរបស់ខ្លួនតារាចម្រៀងរូបនេះបានសុំទោសសាធារណជនដោយសារតែចម្រៀងរបស់គាត់មានអត្ថន័យអវិជ្ជមានចំពោះជីវិត៖ «ខ្ញុំសូមទោសដោយស្មោះចំពោះអ្នកទាំងអស់គ្នាដែលមានអារម្មណ៍មិនល្អក្រោយមើលបទចម្រៀងខ្ញុំ។ នេះមិនមែនជាអ្វីដែលក្រុមហ៊ុន M-TP Entertainment ឬរូបខ្ញុំផ្ទាល់ចង់នោះឡើយ។

បទចម្រៀង «There’s no on at all» បានបិទមិនឱ្យអ្នកទស្សនាអាចមើលបានចាប់តាំងពីថ្ងៃទី២៩ ខែមេសាឆ្នាំ២០២២ ព្រោះនៅពេលដែលអ្នកស្ដាប់ចុចរកបទចម្រៀងនេះក្នុង Channel Son Tung M-TP បានទទួលសារត្រលប់មកវិញថា «វីដេអូនេះមិនអាចទស្សនាបានទេ។ ម្ចាស់បទនេះមិនអនុញ្ញាត»

ការលុបចេញវីដេអូចម្រៀងនេះចេញពីប្រព័ន្ធផ្សព្វផ្សាយវីដេអូដ៏ធំនេះ ធ្វើឡើងដោយសារតែបទនេះលើកឡើងពីការធ្វើអត្តឃាត ដែលជាហេតុអាចនាំឱ្យយុវជនឬបុគ្គលដែលខ្វះពិចារណាឬក៏មានចិត្តគំនិតក្មេងខ្ចីអាចនឹងប្រព្រឹត្តិទៅតាមអ្វីដែលមានលើកឡើងក្នុងបទចម្រៀងនេះ៕this video in your country.”
ប្រភព៖ tuoitre



