ដូចមហាបានជ្រាបមុននេះហើយថា ពិធីករ CTN គឺលោក ដាវុទ្ធ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខអាគារខុនដូរមួយកន្លែងតាមបណ្ដោយផ្លូវR8 ក្នុងបរិវេណតំបន់អភិវឌ្ឍន៍បឺងកក់ ដោយនារីជនជាតិចិនម្នាក់បើកឡានបុករថយន្តរបស់លោក បណ្ដាលឱ្យរងការខូចខាតទាំងសងខាង។
សូមចូលអាន៖ ស្រីចិនបើកឡាន បុករថយន្ត Lexus ពិធីករ CTN ដាវុទ្ធ ចាយលុយជាង ៥០០ ដុល្លារ បញ្ចប់រឿង

យ៉ាងណាមិញ នៅថ្ងៃទី ៤ ខែឧសភា នេះ លោក ដាវុទ្ធ បានប្រាប់អ្នកសារព័ត៌មានត្រយងថា មែនទែនទៅរថយន្ត Lexus lx570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-8966 ដែលត្រូវស្រីចិនបើកឡានបុកកាលពីយប់មិញនេះ មិនមែនជារយន្តផ្ទាល់ខ្លួនរបស់លោកនោះទេ។ លោកបញ្ជាក់ថា រថយន្តនោះគឺជារថយន្តរបស់ក្រុមហ៊ុនសម្រាប់ថតកុន។ លោកបន្តថា ព្រោះហេតុការនេះ បានធ្វើឱ្យើលោករងការខ្មាសអៀនយ៉ាងខ្លាំង ដោយលោកអះអាងថា លោកគ្មានសមត្ថភាពឯណាជិះរថយន្តទំនើប Lexus lx570 នោះទេ។

ដោយឡែក បើតាមប្រភពក្នុងពេលកើតហេតុបានឱ្យដឹងថា ក្រោយកើតហេតុមួយទន្ទុះ ភាគីទាំងសងខាងបានធ្វើការសម្រុះសម្រួលគ្នា ដែលមានខាងលោក ដាវុទ្ធ និងនារីជនជាតិចិន ដោយបញ្ចប់រឿងត្រឹមសំណងជាទឹកប្រាក់ ចំនួន 500 ដុល្លារ នៅនឹងកន្លែងកើតហេតុ ។ ករណីនេះ លោក ដាវុទ្ធ បានឆ្លើយថា លោកមិនទាន់បានដឹងអ្វីនោះទេ ព្រោះខាងក្រុមជាអ្នកដោះស្រាយ៕





