សម្ដេច ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ៍ ថា លោកបានស្នើសុំឲ្យមានកិច្ចប្រជុំនៅទីក្រុងមូស្គូជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដើម្បីព្យាយាមបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្ដែមិនបានទទួលការឆ្លើយតបទេ។

សម្ដេចប៉ាបក៏មានបន្ធូលប្រាប់កាសែតអ៉ីតាលី Corriere Della Sera ថា អយ្យកោ Kirill នៃព្រះវិហារគ្រិស្ដ Orthodox របស់រុស្ស៊ី បានផ្ដល់ការគាំទ្រពេញទំហឹងដល់សង្រ្គាមមិនអាចក្លាយជាអាសនៈរបស់លោក ពូទីន បានទេ។

សម្ដេចបានធ្វើទស្សនកិច្ចដែលមិនធ្លាប់មានពីមុនមកនៅស្ថានទូតរុស្ស៊ីនៅពេលសង្រ្គាមបានចាប់់ផ្ដើម ដោយបានប្រាប់កាសែតថា ប្រហែល ៣សប្ដាហ៍នៅក្នុងសង្រ្គាម ព្រះអង្គបានស្នើដល់មន្រ្តីទូតកំពូលរបស់បុរីវ៉ាទីកង់ផ្ញើលិខិតទៅលោក ពូទីន។

ក្នុងលិខិតមានខ្លឹមសារថា «ខ្ញុំចង់ទៅទីក្រុងមូស្គូ។ វាពិតជាចាំបាច់ណាស់សម្រាប់មេដឹកនាំវិមានក្រឹមឡាំងដើម្បីអនុញ្ញាតឲ្យមានការបើកចំហរមួយ។ យើងមិនទទួលបានការឆ្លើយតបវិញទេ ហើយយើងនៅតែទទូចរង់ចាំ»។

សម្ដេចបន្ថែមថា «ខ្ញុំមានការភ័យខ្លាចថា លោក ពូទីន មិនអាច និង មិនចង់មានកិច្ចប្រជុំនៅពេលនេះ ប៉ុន្ដែតើធ្វើដូចម្ដេចដើម្បីអាចបញ្ឈប់អំពើឃោឃៅនេះបាន?»

មុនពេលបទសម្ភាស៍ សម្ដេច ប៉ាប ព្រះជន្ម ៨៥វស្សា មិនបានលើកឡើងច្បាស់ពីប្រទេសរុស្ស៊ី ឬ លោក ពូទីន ជាសាធារណៈទេ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែ កុម្ភៈ បើគិតមកដល់ពេលនេះមានរយៈពេលជាង ៦០ថ្ងៃ ហើយ។ ប៉ុន្ដែទ្រង់បានបន្សល់ទុកនូវមន្ទិលសង្ស័យបន្ដិចបន្ទួចចំពោះភាគីដែលទ្រង់បានរិះគន់ដោយការប្រើពាក្យការឈ្លានពាន និង ការលុកលុយដោយអយុត្តិធម៌ ព្រមទាំងពិតជាសោកស្ដាយដែលអំពើឃោឃៅលើជនស៊ីវិល៕

ប្រភព៖ Bangkok Post

Share.