យោងតាមការបញ្ជាក់របស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថាក្រុមជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២ មុនការប្រកួតផ្លូវការ AFC Asian Cup នៅប្រទេសឥណ្ឌា។

ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល D ជាមួយ ឥណ្ឌា ហុងកុង និង អាហ្វហ្គានីស្ថាន នៃវគ្គជម្រុះជើងឯកប្រចាំទ្វីបអាស៊ី 2023 AFC Asian Cup ជុំទី៣។
ខណ:ការប្រកួតបើកឆាកគោព្រៃកម្ពុជា ត្រូវជួបម្ចាស់ផ្ទះឥណ្ឌា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងកីឡដ្ឋាន Vivekananda Yuba Bharati Krirangan ក្នុងទីក្រុង Kolkata នៅប្រទេសឥណ្ឌា៕


