ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ព្រែកប្រា ស្រាវជ្រាវតាមចាប់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង២ៈ៣០នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះផល សុភី ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។​ បានធ្វើសកម្មភាពកាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០ ២២ ឆក់ទូរស័ព្ទដៃស្រ្តីម្នាក់ត្រង់ចំណុចភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា រួចរត់គេចខ្លួន បាន២ថ្ងៃត្រូវ សមត្ថ កិច្ចចុះស្រាវជ្រាវ ពិនិត្យមើលតាមកាម៉េរ៉ាសុវត្តិភាព ស្គាល់ភិនភាគមុខសញ្ញាជនសង្ស័យ ទើបតាមចាប់ខ្លួនដល់ផ្ទះតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី៕

Share.