ព្រះសីហនុ ៖ រថយន្តចំនួន៣គ្រឿងបើកបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8455 បើកបរដោយឈ្មោះ ហន ធី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ អង្គរក្ស មានទីលំនៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ បានបើកពីលិចទៅកើត ក្នុងល្បឿនលឿន។លុះដល់ចំណុចកើតហេតុ រេចង្កូតចូលគន្លងផ្លូវម្ខាងទៀត ក៏ជ្រុលទៅបុករថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ2B-4408 ទិសដៅពីកើតទៅលិច ហើយរថយន្តFord បានជ្រុលទៅបុករថយន្តមួយគ្តឿងទៀត ម៉ាកFord Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AV-6968 បណ្តាលឲ្យខូចខាតរថយន្តទាំង៣គ្រឿងដំណំ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតយ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅអន្តរាគមន៍សម្រួលចរាចរ ហើយយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា រងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.