ភ្នំពេញៈបុរសម្នាក់បើករថយន្តលឿនមិនប្រយ័ត្នដល់ចំណុចផ្លូវកោងបួងចង្កួតប្រញាប់ខ្លាំងពេកបណ្ដាលឲ្យរថយន្តក្រឡាប់ធ្លាក់ចូលទឹកប្រឡាយសំណាងគ្មានអ្នករងរបួសនោះឡើយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវព្រៃស ចំណុចជិតវត្តព្រៃវែង ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F.3165 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រៃស ទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន។ ខណ:មកដល់ចំណុចផ្លូវកោងបួងចង្កូតខ្លាំងពេកបណ្ដាលឲ្យរថយន្តក្រឡាប់ធ្លាក់ចូលទឹកប្រឡាយបាស់ជើង សំណាងល្អដែលអ្នកបើកបរលោតចេញទាន់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុដោយមិនបះពាល់ទ្រព្យសម្បត្តិរដ្ឋក៏ដូចជាមិនបង្កគ្រោះដល់អ្នកដទៃទើបអនុញ្ញាតឲ្យម្ចាស់រថយន្តហៅរថយន្តមកស្ទូចយកជួសជុលដោយខ្លួនឯង៕
អត្ថបទ៖សេង សាវី
