(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារថ្លែងអំណរគុណដល់លោក កឹម សុខា និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកព្រឹទ្ធចារ្យ ហ៊ុន ណេង បងប្រុសរបស់សម្តេច ដែលបានទទួលមរណភាព។

តាមរយៈសារឆ្លើយតបទៅកាន់ លោក កឹម សុខា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ តាងនាមឱ្យក្រុមគ្រួសារទាំងមូល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសាររំលែកទុក្ខ ដែលឯកឧត្តម និងលោកជំទាវផ្ញើមកខ្ញុំ និងក្រុមគ្រួសារក្នុងឱកាសនៃការបាត់បង់ដ៍ធំធេងសម្រាប់ខ្ញុំនិងគ្រួសារ។ សូមឯកឧត្តមនិងលោកជំទាវ ទទួលនៅការស្រឡាញ់រាប់អានពីខ្ញុំនិងក្រុមគ្រួសារ»។

Share.