
យោងតាមការចុះផ្សាយរបស់ Bleacher Report Football សារព័ត៌មានប្រចាំនៅប្រទេសអង់គ្លេស បានឲ្យដឹងថាអាវដែល Diego Maradona ពាក់ពេលប្រើដៃវ៉ៃបញ្ចូលទីអង់គ្លេស ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 1986 ត្រូវបានប្រកាសដាក់លក់ ក្នុងតម្លៃ៨,៩លានដុល្លារ។
បច្ចុប្បន្នអាវ The hand of God ស្ថិតនៅក្នុងដៃអតីតកីឡាករជម្រើសជាតិអង់គ្លេស និងក្រុម Nottingham Forest លោក Steve Hodge ដែលបានប្ដូរជាមួយ Maradona កាល៣៦ឆ្នាំមុន ក្រោយពេលអង់គ្លេស ចាញ់អាហ្សង់ទីន ២-១ វគ្គ៨ក្រុមចុងក្រោយ៕



