ភ្នំពេញ៖ រថយន្ត lexus RX300 បើកបត់ឆ្វេង ត្រូវរថយន្តcamry បាឡែនបុកពេញទំហឹង កាលពីវេលាម៉ោង 11:30 យប់ថ្ងៃទី 5 ខែឧសភា ឆ្នាំ 2022 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញនារីម្នាក់បើករថយន្ត lexus Rx300 ពណ៌ទសមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AC-2523 ធ្វើដំណើរតាមបណ្ដោយផ្លូវ 1986 ក្នុងទិសដៅពីកើតមកលិច លុះមកដល់កែងជាមួយផ្លូវលេខ 1005 ក៏ស៊ីញ៉ូបត់ឆ្វេង គាប់ជួនមានរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ 1 គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2W-0304 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា មកបុកពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែជាសំណាងល្អ មិនបង្កឲ្យមានអ្នករងរបួសទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួល ដោយភាគីរថយន្តបាឡែន ព្រមសងថ្លៃការខូចខាត ទៅភាគីរថយន្ត lexus Rx300 ដើម្បីបញ្ចប់រឿង៕

