ភ្នំពេញ៖ នារីម្នាក់បើករថយន្ត lexus rx300 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AC-2523 ធ្វើដំណើរតាមបណ្ដោយផ្លូវ 1986 ក្នុងទិសដៅពីកើតមកលិច។ លុះមកដល់កែងផ្លូវលេខ 1005 ក៏ស៊ីញ៉ូបត់ឆ្វេង មិនប្រយ័ត្នក៏ត្រូវបុរសម្នាក់ បើករថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ 1 គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2W-0304 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា មកបុកពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាត ផ្នែកខាងមុខចំហៀងខាងស្តាំ ដោយបែកស្តុបនិងក្រពិតកាងមុខ។ ឯរថយន្តលុច្សស៊ីស rx 300 ក្រពឹតទ្វារមួយចំហៀងខាងឆ្វេង តែជាសំណាងល្អ មិនបង្កឲ្យមាន អ្នករងរបួសទេ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង 11:30 យប់ថ្ងៃទី 5 ខែឧសភា ឆ្នាំ 2022 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួល ឲ្យភាគីទាំងពីរ ដោយភាគីរថយន្តបាឡែន ព្រមសងថ្លៃការខូចខាត ទៅភាគីរថយន្តលុចស៊ីស rx300 ដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយ៕

អត្ថបទ៖តាតុង សែនជ័យ

Share.