បាត់ដំបង៖ ច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបងចាប់ផ្តើមបើកឲ្យប្រជាពលរដ្ឋទាំងសងខាងកម្ពុជា-ថៃចេញចូល ក្រោយបិទទ្វាមួយរយ:ដោយសារប៉ះពាល់នូវជំងឺកូវីដ-១៩។

អាជ្ញាធរស្រុកកំរៀងបានបញ្ជាក់ថា ក្រោយពីមានជំនួបពិភាក្សាមួយនៅតំបន់ព្រំដែនកម្ពុជា-ថៃ រវាងក្រុមការងារ ដែលមានលោកអភិបាលស្តីទីស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយនឹងអភិបាលស្រុកប៉ងណាំរ៉ង ខេត្តចាន់បូរ៉ី ប្រទេសថៃ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២កន្លងមកនេះ។ ភាគីទាំងពីរ បានសម្រេចបើកដាក់ឲ្យដំណើរការនូវច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ជាមួយនិងច្រកទ្វារព្រំដែនបានឡែម ស្រុកប៉ងណាំរ៉ង។

ការដាក់ឲ្យដំណើរការសាកល្បងនេះ ដែរចាប់ផ្តើមពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះតទៅ ដោយបានអនុញ្ញាតអ្នកដំណើរ បានឆ្លងកាត់ ពិសេសកសិករដែលរស់នៅតាមបណ្តោយបន្ទាត់ព្រំដែនរវាងស្រុកទាំងពីរបានចេញចូលត្រឹមផ្សារដើម្បីដោះដូរទំនិញ ឬកសិផលនានាទៅវិញទៅមក និងអាចយករថយន្តចូលទៅក្នុងផ្សារថៃបាន ប៉ុន្តែត្រូវគោរពវិធានការ ការការពារជំងឺកូវីដ-១៩ឲ្យបានត្រឹមត្រូវម៉ត់ចត់។

មន្ត្រីខាងលើបន្ថែមដែរថា តាមកិច្ចព្រមព្រៀង សម្រាប់អ្នកធ្វើដំណើរចូលព្រះរាជាណាចក្រថៃ តាមច្រកទ្វារព្រំដែនបានឡែម ទី១ ត្រូវអ្នកកាន់លិខិតប័ណ្ណព្រំដែន មានបំណងចូលត្រឹមរង្វង់មូលខេត្តប៉ុណ្ណោះ, អាចស្នាក់នៅមិន លើសពី ៣ថ្ងៃ, មានប័ណ្ណចាក់វ៉ាក់សាំងចាប់ពី ២លើកឡើង។ អ្នកកាន់លិខិតប័ណ្ណឆ្លងដែនត្រូវមានប័ណ្ណចាក់វ៉ាក់សាំងជំងឺកូវីដ_១៩, លិខិតធានារ៉ាប់រងសុខភាពមានរង្វង់ទឺកប្រាក់ ៣០០បាតប្រាក់ថៃ តាមប្រព័ន្ធ THAILAND PASS ៕
អត្ថបទ៖ ដំបងក្រញូង

