មែនទែនទៅ តារាពន្លកថ្មី តារាTikTiok តារាហ្វេសប៊ុក តារាបណ្ដាញសង្គមត្រូវបានគេកត់សម្គាល់ឃើញថា នៅពេលដែលដុះពន្លកល្បីល្បាញនៅលើបណ្ដាញសង្គម ឬមានការទទួលស្គាល់ច្រើនពីមហាជន នោះធ្វើឱ្យអ្នកមានមុខជំនួញខ្លះ ជួលពួកគេទៅផ្សព្វផ្សាយផលិតផលរបស់ខ្លួនឱ្យកាន់តែល្បីជាដើម។
ដោយឡែកថ្មីៗនេះដែរ លោកឧកញ៉ា អុច សម្បត្តិ បានបោះសម្ដីឱ្យនាយ ធុងប៉េត្រូ ដែលជាតារារះថ្មីម្នាក់នៅលើបណ្ដាញសង្គម និងធ្លាប់ជួយប្រម៉ូដផលិតផលឱ្យលោកនោះ ថា ជាតារាកំប៉ិកកំប៉ុក ដែលពាក្យនេះបានធ្វើឱ្យប្រធានសមាគមសិល្បករខ្មែរមានការមិនពេញចិត្តយ៉ាងខ្លាំង។

សំណេររបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានបង្ហោះនៅលើហ្វេសប៊ុកថា «តារាកំប៉ិកកំប៉ុកក៏មានកិត្តិយសដែរ ពេលតារាកំប៉ិកកំប៉ុកកំពុងល្បីមានការគាំទ្រច្រើនអ្នករកស៊ីមួយចំនួនក៏ធ្លាប់តោងកាលីបតារាកំប៉ិលកំប៉ុកដែរ សូម្បីតែខ្ញុំជាតារាជើងចាស់ល្បីយូរឆ្នាំក៏ខ្ញុំត្រូវការតារាកំប៉ិកកំប៉ុកមកជួយ Promote មុខរបររបស់ខ្ញុំដែរ មនុស្សមានជំនាញផ្សេងៗគ្នា។ ស៊ូស៊ូតារាកំប៉ិកកំប៉ុក»។


ចុះហ្វេនទាំងអស់គ្នាវិញ យល់យ៉ាងណាចំពោះពាក្យថា «តារាកំប៉ិកកំប៉ុក»? តើពាក្យតារាកំប៉ិកកំប៉ុក នេះបានន័យថាយ៉ាងម៉េច? ឬគ្រាន់តែជាតារាជំនាន់ថ្មីដែលទើបរះ មិនទាន់មានការទទួលស្គាល់ពីមហាជន។
អត្ថបទទាក់ទង៖

