ខេត្តកំពត ៖ រថយន្តសាំយ៉ុងដឹកឈើជជុះមួយគ្រឿងបើកប្រដេញ ជ្រុលកៀរគ្នាជាមួយរថយន្តផ្សេង ជ្រុលធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង សំណាងល្អគ្មានអ្នករងរបួស កាលពីព្រលប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ តាមផ្លូវជាតិ លេខ ៣១ ត្រង់ចំណុចស្ពានរូង ជាប់ប្រឡាយបឹងឈូក ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តសាំយ៉ុង ពណ៌លឿងមួយគ្រឿង ដឹកឈើជជុះពេញរថយន្ត បើកពីលិចទៅកើត ប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងផ្សេងទៀត ដល់ចំណុចកើតហេតុ ជ្រុលកៀរគ្នា បណ្តាលឲ្យរថយន្តដឹកឈើធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងចូលក្នុងបឹងឈូក ចំណែកឯរថយន្តមួយគ្រឿងពុំមានបញ្ហាអ្វី បើករត់គេចទៅបាត់ ។

ក្រោយកើតហេតុ ខណៈដែលមិនបង្ករបួសដល់មនុស្ស ទ្រព្យសម្បត្តិអ្នកដទៃ ទើបសមត្ថកិច្ចអនុញ្ញាតិឲ្យម្ចាស់ហៅរថយន្តស្ទូចលើកយកទៅជួសជុលខ្លួនឯង ៕

អត្ថបទ៖តាតុង សែនជ័យ

Share.