ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកបត់ស្តាំ កៀរកៀបជាប់រថយន្តកាមរីបាឡែនពេលបត់ស្តាំដូចគ្នា ខ្ទេចមួយចំហៀង​ ទៅមុខលេងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ កែងផ្លូវបេតុងចូលភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AO-9707 បើកដោយបុរសម្នាក់តាមផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចកើតហេតុ បានបត់ស្តាំចូលតាមផ្លូវបេតុងក្នុងភូមិ ឡើងជិតផុតទៅហើយ ស្រាប់តែរថយន្តកុងតឺន័រ ម៉ាកFUSO ពណ៌បៃតង ពាក់ស្លាក លេខ ព្រះសីហនុ 3A-0990 របស់ក្រុមហ៊ុនតេង ឡាយ បើកស្របទិសគ្នាបានបើកបត់ស្តាំដែរ ក៏ជ្រុលកៀរកៀបជាប់រថយន្តកាមរី បណ្តាលឲ្យខូចខាតខ្ទេចអស់មួយចំហៀងខាងឆ្វេងទៅមុខលែងរួច។

ក្រោយកើតហេតុ ភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តកាមរីទាមទារសុំឲ្យជួយជួសជុលរថយន្តដើម្បីបញ្ចប់រឿង៕

អត្ថបទ៖តាតុង សែនជ័យ

Share.