នៅរសៀលថ្ងៃទី៦ខែឧសភាឆ្នាំ២០២២ សារព័ត៌មានត្រយងបានទទួលដំណឹងមកថា ជនសង្ស័យជាស្ត្រីហាយសូ និងជា CEO ក្រុមហ៊ុន Pich Sunshine Realty និង CEO PREMIUM MALL ដែលឈ្មោះ ពេជ្រ ស្រីមុំ ត្រូវបានកម្លាំងកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងករណីចេញសែកស្អុយជិត៨០ម៉ឺនដុល្លារ។

សូមចូលអាន៖ ស្ត្រី​ហាយ​សូ​និង​ជា​តារា​ TikTok ​ចេញ​សែក​ស្អុយ​ដែល​លោក​ ផែង​ វណ្ណៈ​ ថា​មាន​សេរី​ភាព​ តាម​ពិត​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​នៅ​ឡើយ​ទេ​

ដោយឡែក ស្ត្រី​ហាយ​សូ​និង​ជា​តារា​ TikTok មានវ័យ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពាណិជ្ជករ ស្នាក់នៅផ្ទះលេខ ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រៅពីនោះ នៅលើបណ្ដាញសង្គម ជាសង្ស័យត្រូវបានមហាជនស្គាល់ថា ជាបុគ្គលជោគជ័យ ដែលធ្លាប់បានបង្ហាញមុខជាដៃគូយ៉ាងស្និទ្ធស្នាលជាមួយលោក ប៊ុន ផាក ដែលមហាជនឱ្យឈ្មោះថា «បុគ្គលជោគជ័យជនទី៣» ។

គេនៅចាំបានថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចមុខអាគា Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន(សែកស្អុយ) ទឹកប្រាក់ចំនួន ៧៧៦០០០ដុល្លា តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទ៖ ចតុមុខ

Share.