ព្រះ​​អង្គ​​ម្ចាស់ក្សត្រិយ៍​ នរោត្តម​ ពង្សសូរិយា​ នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ ត្រូវបានមហាជនដឹងថា ជាព្រះបុត្រីនៃសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស។ ដូច្នេះ ព្រះអង្គជាព្រះរាជនត្តាក្សត្រី (ចៅស្រី) របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាព្រះភាគិនេយ្យា (ក្មួយស្រី) នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រកម្ពុជារជ្ជកាលបច្ចុប្បន្ន។

សូមចុចអាន៖ ព្រះ​​អង្គ​ម្ចាស់​ក្សត្រិយ៍ខ្មែរ​​មួយ​អង្គ​​ទៀត​ហើយ​​ ត្រូវ​​​សារ​ព័ត៌មាន​នគរ​ថៃ​ ​​​ជា​ពិសេស​ចិន​កោត​ស្ញប់​ស្ញែង​ជា​ចំហ

ថ្មីៗនេះ សារព័ត៌មានត្រយង បានទទួលដំណឹងមកថា ព្រះមហាក្សត្រនៃ​ព្រះ​រាជាណាចក្រកម្ពុជា បានត្រាស់​បង្គាប់​ព្រះ​​អង្គ​​ម្ចាស់ក្សត្រិយ៍​ នរោត្តម​ ពង្សសូរិយា និងព្រះអង្គម្ចាស់ នរោត្តម ពង្សមុនីឫទ្ធ ​ជា​ទីប្រឹក្សា​អម​ព្រះរាជ​លេខា​ធិការដ្ឋាន​ «ព្រះ​មហាក្សត្រ​» មាន​ឋានៈ​ស្មើអនុរដ្ឋលេខាធិការ។​

តាមសំណេររបស់ព្រះនាងតូច នរោត្តម ជេនណា បានមានបន្ទូលនៅលើហ្វេសប៊ុករបស់ទ្រង់ថា ៖ «អបអរសាទរ​ ម្ចាស់​មីង​ខ្ញុំ ព្រះអង្គម្ចាស់ក្សត្រី​ នរោត្តម​ ពង្សសុរិយា​ និងម្ចាស់មា​ ព្រះអង្គម្ចាស់​ នរោត្តម​ ពង្សមុនីឬទ្ធិ​ ដែលបានទទួលតួនាទីបម្រើរាជរដ្ឋាភិបាល​ និងព្រះបរមរាជវាំង។ ម្ចាស់មីង​ និងម្ចាស់មា​ ជាព្រះអនុជបង្កើតនៃព្រះមាតាខ្ញុំ​ ព្រះអង្គម្ចាស់ក្សត្រី​ នរោត្តម​ បុប្ផារី​។ សូមថ្វាយព្រះពរម្ចាស់មីង​ និងម្ចាស់មា​ មានព្រះសុខភាពល្អ​ ជោគជ័យគ្រប់កិច្ចការងារ​ទាំងអស់»៕

Share.