ភ្នំពេញ÷ បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញនារីម្នាក់ បើករថយន្តព្រូស ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BL-5703 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅបុករថយន្តស្ទូច មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3E-1859 ដែលកំពុងចតស្ទូចអីវ៉ាន់ ចូលការដ្ឋានសំណង់មួយកន្លែង បណ្ដាលឲ្យរថយន្តរងការខូចខាត ផ្នែកខាងមុខចំហៀងខាងស្ដាំ យ៉ាងដំណំ ឯអ្នកបើកបររងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង 2:30 យប់រំលងអាធ្រាតឈានចូលថ្ងៃទី 7 ខែឧសភា ឆ្នាំ 2022 ក្នុងសង្កាត់ទួលស្វាយព្រៃ 2 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ ផ្លូវគោកក្រុងភ្នំពេញ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែង រួចយករថយន្តទាំងពីរ យកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។

