ភ្នំពេញ÷ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលល្បាត ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដែលដឹកនាំដោយ លោកវរសេនីយ៍ត្រី ប៉ុល មុំ អធិការរងទទួលផែនអន្តរាគមន៍ពិសេស និងវរសេនីយ៍ទោ សោម សុថារ័ត្ន អធិការរងទទួលផែនគ្រឿងញៀន បានឲ្យដឹងថា ពេលដែលកម្លាំងសមត្ថកិច្ច កំពុងល្បាតក្នុងមូលដ្ឋាន ដើម្បីបង្ការនិងទប់ស្កាត់ ករណីផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋាន ជាពិសេសការថែរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននោះ លុះមកដល់ចំណុចគល់ស្ពានជ្រោយចង្វា ក៏ប្រទះឃើញបុរសម្នាក់គួរឲ្យសង្ស័យ ក៏បានឃាត់សួរនាំ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង 1:30 នាទីរសៀលថ្ងៃទី 6 ខែឧសភា ឆ្នាំ 2022 តាមបណ្ដោយផ្លូវទន្លេសាប ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
ក្រោយពេលសមត្ថកិច្ចសួរនាំ និងធ្វើការឆែកឆេរ លើខ្លួនបុរសជនសង្ស័យខាងលើ ក៏ប្រទះឃើញម្សៅកញ្ចប់ ចំនួន 4 ថង់ធំ និង 3 ថង់តូច ដែលសង្ស័យថាជាថ្នាំញៀន។ រួចក៏បានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរបន្តនិងចាត់ការតាមនីតិវិធីច្បាប់។
