
យោងតាមការបង្ហោះរបស់ម្ចាស់គណនី SiamSport នាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថាលោក Alexandré Pölking គ្រូបង្វឹកក្រុមជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ ត្រូវបានប៉ូលីសចរាចរណ៍ឃាត់ខ្លួន ពីបទជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព។
U23 ថៃ ស្ថិតនៅពូល B ជាមួយម៉ាឡេស៊ី,កម្ពុជា, សិង្ហបុរី និងឡាវ ហើយការប្រកួតបើកឆាករវាង ថៃ ទល់នឹង ម៉ាឡេសុី នឹងចាប់ផ្តើមនៅវេលាម៉ោង ៧:០០ យប់បន្តិចទៀតនេះ ខណ:ការប្រកួតម៉ោង៤ រវាងសិង្ហបុរី ទល់នឹងឡាវ បញ្ចប់លទ្ធផលស្មើគ្នា ២-២៕


