សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្ញើសារសំឡេងជូនជនរួមជាតិថានៅថ្ងៃនេះមិនមានករណីឆ្លងជំងឺកូវីដ-១៩ នោះទេ។ បើតាមសម្ដេចតេជោនេះគឺជាករណីសូន្យកូវីដ-១៩ លើកដំបូងចាប់តាំងពីកម្ពុជាកើតមានព្រឹត្តិការណ៍សហគម២០កុម្ភៈ។

ខណៈកំពុងកាន់មរណទុក្ខបងប្រុសនៅឡើយនោះ សម្ដេចប្រមុខរាជរដ្ឋាភិបាលបានចាត់ទុកលទ្ធផលនេះថាជាជោគជ័យមួយកើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបើកឱកាសឱ្យប្រជាជនបានដើរលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាការសាកល្បងដ៏ខ្លាំងក្លា និងធំធេងមិនធ្លាប់មានក្នុងវត្តិសាស្រ្តដែលមានអ្នកដើរលេងច្រើនកុះករ។

សម្ដេចតេជោបានបង្ហាញមោកភាពចំពោះជនរួមជាតិដែលរួបរួមគ្នាជុំវុិញព្រះមហាក្សត្រ ស្ថាប័ននីតិប្បញត្តិ និងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺឆ្លងនេះ និងបានថ្លែងអំណរគុណបណ្ដាប្រទេសជាមិត្តដែលបានផ្ដល់ជំនួយវ៉ាក់សាំង និងសម្របសម្រួលការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕

Share.