ទន្ទឹមគ្នានឹងការសម្ដែងក្ដីត្រកអរចំពោះករណីសូន្យកូវីដ-១៩ ជាលើកដំបូងនៅកម្ពុជា នាថ្ងៃទី៧ ខែសឧភា ឆ្នាំ២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តទទូចឱ្យប្រជាពលរដ្ឋបន្តការការពារខ្លួន និងទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ក្នុងសារសំឡេងផ្ញើជូនជនរួមជាតិនាព្រលប់ថ្ងៃទី៧ ឧសភានេះ សម្ដេចបានមានប្រសាសន៍ថា« ខ្ញុំព្រះករុណា ខ្ញុំនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើង យកចិត្តទុកដាក់ការពារខ្លួនតទៅទៀតជាមួយនឹងវិធានការសុខាភិបាលដែលបានដាក់ចេញកន្លងមក […] ហើយជាពិសេសសូមបងប្អូនទទួលយកវ៉ាក់សាំង ដូសជំរុញ ដូសទី៣ ដូសទី៤ ហើយឈានបន្តទៅរកដូសទី៥»។

យ៉ាងណាក៏ដោយ សម្ដេចតេជោបានបង្ហាញមោកភាពចំពោះជនរួមជាតិដែលរួបរួមគ្នាជុំវុិញព្រះមហាក្សត្រ ស្ថាប័ននីតិប្បញត្តិ និងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺឆ្លងនេះ និងបានថ្លែងអំណរគុណបណ្ដាប្រទេសជាមិត្តដែលបានផ្ដល់ជំនួយវ៉ាក់សាំង និងសម្របសម្រួលការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕

Share.